Accessibility links

មេ​បញ្ជាការ​ទ័ព​ជើងទឹក​អាមេរិក​មក​​ធ្វើ​ទស្សនកិច្ច​កម្ពុជា

  • ជន ខ្មែរ

លោក​ឧត្តមនាវី​ឯក​ស្កុត វ៉ាន់ ប៊ូសស្កឺក (Scott​ Van ​Buskirk) ​មេបញ្ជាការ​នៃ​កងនាវា​ទី​៧​ សហរដ្ឋ​អាមេរិក​ បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​​ថ្ងៃ​ទី​៤​​ខែ​សីហា​នេះ។

លោក​ឧត្តមនាវី​ឯក​ស្កុត វ៉ាន់ ប៊ូសស្កឺក (Scott​ Van ​Buskirk) ​មេបញ្ជាការ​នៃ​កងនាវា​ទី​៧​ សហរដ្ឋ​អាមេរិក​ បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​​ថ្ងៃ​ទី​៤​​ខែ​សីហា​នេះ។

មេបញ្ជាការ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បានជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ សំដៅ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំងពីរ។

លោក​ឧត្តមនាវី​ឯក​ស្កុត វ៉ាន់ ប៊ូសស្កឺក (Scott​ Van ​Buskirk) ​មេបញ្ជាការ​នៃ​កងនាវា​ទី​៧​ សហរដ្ឋ​អាមេរិក​ បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៤ខែ​សីហា​នេះ។

លោកឧត្តមសេនីយ៍ឯក​ ឈុំ​ សុជាតិ​ អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​បាន​ថ្លែង​ថា​លោក​ឧត្តមនាវីឯក​ Scott​ Van​ Buskirk​ បាន​ជួប​ជាមួយ​លោកឧត្តម​នាវីឯក​ សៅ​ សារិន​មេបញ្ជាការ​រង​កងទ័ព​ជើងទឹក​និង​លោកឧត្តម​សេនីយ៍ឯក​ សួន​ សំណាង​ អគ្គនាយករង​កិច្ចការ​នយោបាយ ​និង​ការបរទេស​នៃ​ក្រសួង​ការពារជាតិ​ដើម្បី​ពិភាក្សា​បញ្ហា​ទ្វេភាគី​និង​បញ្ហា​តំបន់​ ដែល​ផ្តល់ ​ផលប្រយោជន៍​ទៅវិញ​ទៅមក។

លោកឧត្តម​សេនីយ៍ឯក​ ឈុំ​ សុជាតិ​ ​បាន​បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការចូល​រួម​របស់​ប្រទេស​កម្ពុជា​ក្នុង​ការហ្វឹកហ្វឺន​ និង ការត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ប្រតិបត្តិការ​លើ​ផ្ទៃទឹក​ (CARAT)​ ក្នុង​ឆ្នាំ​នេះ​ ពង្រឹង​ចំណង​ទាក់​ទង​យោធា​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ថែម​ទៀត​ ​ដំណើរការ​លំហាត់​ហ្វឹកហ្វឺន​បន្ថែម​ដែល​ផ្តល់​ផលប្រយោជន៍ ទៅវិញ​ទៅមក​ក្នុង​ផ្នែក​សន្តិសុខ​ដែនសមុទ្រ​ ការរុករក​ និងការជួយ​សង្គ្រោះ​ ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដែល​កើត​មាន​ដោយ​គ្រោះធម្មជាតិ​ និង​ជំនួយ​មនុស្សធម៌​ ជំនាញ​ក្នុង​ការគ្រប់​គ្រង​នាវា​ និង​ការធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្រ​ជាដើម។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ​ សុជាតិ​ បាន​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ជា​ការបង្ហាញ​ឡើង​នូវ​ការពង្រឹង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ រវាង​កងទ័ព​ជើងទឹក​នៃ​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក។

«ខ្ញុំ​គិត​ថា​ទស្សនកិច្ច​នេះ​សំដៅ​បង្កើន​នូវ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​និង​បង្កើន​នូវ​ដំណើរការ​សហប្រតិបត្តិការ​គ្នា​ក្នុង​ ការថែរក្សា​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក»។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរទស្សនកិច្ច​ក្នុង​ប្រទេសកម្ពុជា​ លោកឧត្តមនាវីឯក ​Scott​ Van​ Buskirk​ មាន​គម្រោង​នឹង​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ ខេត្តព្រះសីហនុ​ នៅ​ថ្ងៃព្រហស្បតិ៍​ ដើម្បី​មើល​ការហ្វឹកហាត់​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា។

លោក​ឧត្តមសេនីយ៍ឯក​ ឈុំ​ សុជាតិ​ បាន​ថ្លែងយ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​គិត​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្តមនាវីឯក​ និង​គណៈ​ប្រតិភូ​របស់​លោក​នេះ​បង្កើន​ឡើង​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការបច្ចេកទេស​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ»។

ទំនាក់​ទំនង​រវាង​កងទ័ព​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​បាន​ប្រសើរ​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កងទ័ព​កម្ពុជា​ និង​ សហរដ្ឋ​អាមេរិក​ប្រមាណ​៥០០​នាក់​បាន​ចូល​រួម​ធ្វើ​សមយុទ្ធ​លើក​ទី​មួយ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ មានដូចជា​មូលដ្ឋាន​កងទ័ព​ជើងទឹក​នៅ​ខេត្តព្រះសីហនុ​ ទីបញ្ជាការ​រថក្រោះ​ និង​មូលដ្ឋាន​កងទ័ព​ជើងគោក​ពិចនិល​ពី​ខែកុម្ភៈ​ដល់​ខែមិនា​ ឆ្នាំ​២០១១​ ព្រម​ទាំង​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១។

នៅក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត​ មាន​រោង​ដាក់​រថក្រោះ​ រថពាសដែក​ រថយន្ត​ និង​សម្ភារៈ​ យោធា​ដែល​មាន​តម្លៃ​ជាង​២៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្រុម​អង្គរក្ស​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ត្រូវ​បាន​សម្ពោធ​កាល​ពី​ថ្ងៃអង្គារ។​ ថវិកា​ទាំងនេះ​បាន​មក​ពី​សប្បុរសជន​ក្នុង​ស្រុក​ ប្រទេស​វៀតណាម​ ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ។

លោកឧត្តម​សេនីយ៍ឯក​ ហ៊ីង​ ប៊ុនហៀង​ មេបញ្ជាការ​កងអង្គរក្ស​លោក​ហ៊ុន​ សែន​បាន​បញ្ជាក់​ថា​ទី​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​ការពារ​សុវត្ថិភាព​ ជូន​លោក​នាយករដ្ឋមន្ត្រី៕

XS
SM
MD
LG