Accessibility links

Breaking News

.វត្តមួយមិនឱ្យសាមណេរ ម៉ម សូណង់ដូស្នាក់នៅ


បន្ទាប់ពីបានធ្វើដំណើរដោយថ្មើរជើង ដល់ស្រុកពញាឮខេត្តកណ្តាលចម្ងាយ
ប្រមាណ២៥គ.ម.ពីទីក្រុងភ្នំពេញ ក្បួនធម្មយាត្រាដែលដឹកនាំដោយសាម
ណេរម៉ម សូណង់ដូ កំពុងតែប្រឈមមុខបញ្ហាគ្មានកន្លែងស្នាក់នៅសមស្រប
ពេលយប់ បន្ទាប់ពីវត្តមួយបានបដិសេធមិនឱ្យលោកស្នាក់នៅក្នុងវត្ត។

សាមណេរម៉ម សូណង់ដូ បានបញ្ជាក់ប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកតាម
ទូរស័ទ្ទនៅថ្ងៃអង្គារនេះថា កាលពីយប់ថ្ងៃច័ន្ទវត្តពាមសត្ថារាមដែលមានទីតាំង
នៅឃុំដីដុះ ស្រុកពញាឮខេត្តកណ្តាល បានបដិសេធពុំឲ្យព្រះអង្គ និងពុទ្ធបរិស័ទ
ស្នាក់នៅពេលយប់ ។

សាមណេរម៉ម សូណង់ដូ បានមានសង្ឃដីកាទៀតថា នៅពេលរសៀលចៅអធិការ
វត្តពាមសត្ថារាម បានសម្រេចឲ្យក្បួនធម្មយាត្រាស្នាក់នៅក្នុងវត្ត ក៏ប៉ុន្តែដល់ពេល
ព្រលប់បានបដិសេធទៅវិញ បន្ទាប់ពីទទួលទូរស័ព្ទពីសម្តេចសង្ឃរាជមួយអង្គ។

សាមណេរ ម៉ម សូណង់ដូ បានមានសង្ឃដីកាទៀតថា ព្រះអង្គបានសម្រេចព្រះទ័យ
ទៅសឹង នៅក្នុងដីឡូត៍មួយរបស់ប្រជាពលរដ្ឋ ដោយចង់សំពត់តង់ ក៏ប៉ុន្តែទោះជាយ៉ាង
ណាក៏ដោយ ក៏សាមណេរ ម៉មសូណង់ដូបានសំដែងព្រះទ័យរីករាយចំពោះវត្តអារាម
ដែលជាទីកន្លែងគោរពរបស់ព្រះពុទ្ធសាស នា ទោះពុំអនុញ្ញាតឲ្យព្រះអង្គសឹងក៏ដោយ។

"អាត្មាលែកគិតហើយ ទុកឲ្យចៅអធិការវត្តគិតខ្លួនឯងទៅចុះ អាហ្នឹង គឺជាបាបកម្មរបស់ចៅអធិការវត្តដែលព្រះតេជគុណមានវត្តសម្រាប់បម្រើព្រះពុទ្ធសាសនា
ទៅជាបក្ខពួកនិយម ធ្វើនយោបាយ ហើយប្រឆាំង នឹងព្រះពុទ្ធសាសនាទៅវិញ។ អាហ្នឹងវត្ត
ទទួលបាបកម្ម ចំពោះព្រះអង្គទៅចុះណា៎"។

លោកថាប ថុងលី គណៈកម្មាធិការអាចារ្យវត្តពាមសត្ថារាម បានបញ្ជាក់ថា ការមិនអនុញ្ញាតឲ្យក្បួនធម្មយាត្រានេះស្នាក់នៅ គឺដោយសារតែក្បួនធម្មយាត្រានេះ
ធ្វើឡើងដោយអត់ច្បាប់។

លោកបានបញ្ជាក់ថា វត្តអារាមពុំមាននិន្នាការណាមួយពាក់ព័ន្ធទៅ នឹងគណបក្ស
នយោបាយទេ។

"ខ្ញុំសួររដ្ឋអំណាចឃុំ ពីព្រោះខ្ញុំទាក់ទងរដ្ឋអំណាចឃុំជួយបំភ្លឺបញ្ហា្ហហ្នឹង។ ខ្ញុំមិនដឹង
ថា គណបក្សណាមិនដឹងទេ។ អញ្ចឹងធម្មការស្រុកគេថា អត់ទទួលខុសត្រូវ។ អញ្ចឹង
បានខ្ញុំអត់ទទួលទៅ"។

សម្តេចអគ្គមហាសង្ឃរាជទេព វង្ស ពុំអាចទាក់ទងបានដើម្បីស្នើសុំ សេចក្តីអត្ថាធិប្បាយ
បំភ្លឺបានទេ ក៏ប៉ុន្តែទោះជាយ៉ាណាក៏ដោយ ក៏សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្តេច
ព្រះសង្ឃរាជ្យទី១នៃព្រះរាជា ណាចក្រកម្ពុជា បានមានសង្ឃដីកាថា ការសម្រេចឲ្យស្នាក់
នៅ ឬមិនឲ្យស្នាក់នៅ គឺជាសិទ្ធិរបស់អាជ្ញាធរមូលដ្ឋាន។

សម្តេចព្រះសុមេធាធិបតីបានបញ្ជាក់ទៀតថា ទំនងជាព្រះចៅអធិការវត្តខ្លាចមានរឿងដល់
វត្ត ចំពោះក្បួនធម្មយាត្រាដែលដឹកនាំដោយសាមណេរ ម៉ម សូណង់ដូ នេះ។

"បើឲ្យធ្វើ មិនឲ្យធ្វើ វាមិនអត់ខុសវិន័យអីទេ។ បើអត់ឲ្យ ប្រាប់ថា អត់ឲ្យ។ អាហ្នឹង ស្រេច
ព្រះទ័យលោក។ លោកខ្លាចយើងធ្វើនយោបាយអញ្ចេះ នយោបាយបញ្ចុះ ។ អាពួកអញ្ចេះ
បញ្ចុះ។ ម្លោះហើយ ស្រុកគេសន្តិភាព សន្តិភាពអី គេគិតរកស៊ី យើងដើរធ្វើធម្មយាត្រាមាន
ន័យអីទៀត អស់អាណាមកធ្វើអីទៀតហើយ"។

លោកធម្មមាចារ្យវង្ស គឹមឆន អាយុ ៦៤ឆ្នាំ ដែលធ្លាប់បានបង្រៀនព្រះសង្ឃអស់
រយៈពេលជាច្រើនឆ្នាំមកហើយនោះ បាននិយាយថា វត្តអារាមគឺជាទីកន្លែង
មួយសម្រាប់ទទួលអ្នកប្រតិបត្តិធម៌ និង ពុទ្ធបរិស័ទទាំង៤ទិសសម្រាប់ស្នាក់
អាស្រ័យនៅ។តែបើវត្តណាមិនបានទទួលស្នាក់អាស្រ័យនៅដល់ព្រះសង្ឃ និង
ពុទ្ធបរិស័ទនោះទេ មិនចាត់ទុកថា ជាវត្តទេ ។

"បើវត្តហ្នឹង ប្រកាន់បក្ខពួក ភិក្ខុហ្នឹងប្រកាន់បក្ខពួក តាមធម៌វិន័យ ពុទ្ធបញ្ញត្តិ
ថា ភិក្ខុហ្នឹងត្រូវអបត្តិបាយិត្យណា៎"។

ក្បួនធម្មយាត្រាដែលដឹកនាំដោយសាមណេរ ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ គ្រោងនឹងចំណាយពេលរយៈពេល១ខែដោយធ្វើដំណើរដោយថ្មើរជើងលើកំណាត់ផ្លូវជាង៦០០គ.ម.ពីទីក្រុងភ្នំពេញ ឆ្ពោះទៅវត្តព្រហ្មខ័ណ្ឌសីមា ដែលមានទីតាំងនៅលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា ថៃ។

គោលបំណងនៃការធ្វើធម្មយាត្រានេះ បើតាមការបញ្ជាក់របស់សាមណេរ ម៉ម សូណងដូ បានឲ្យដឹងថា ព្រះអង្គចង់អភិវឌ្ឍតំបន់ព្រំដែន ដើម្បីកុំឲ្យប្រទេសជិតខាងរំលោភយកបូរណភាពទឹកដីកម្ពុជា។

ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG