Accessibility links

ឌុច​ចង់​អោយ​ការកាត់ទោស​ឆាប់​ចប់​

  • ឯក​ ម៉ានីឡែន​

ទីប្រឹក្សាសេដ្ឋកិច្ចជាន់​ខ្ពស់របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និយាយថា​ខណៈពេល​ដែល​សេដ្ឋកិច្ច​កំពុង​ប្រសើរឡើង​ វានៅ​តែ​ប្រឈមមុខ​នឹង​ផ្លូវដ៏វែង​ឆ្ងាយ​ឆ្ពោះទៅរក​ការ​ងើបឡើង​វិញ។​ Paula Wolfson ​នៃ​វីអូអេ​ សម្លេង​សហរដ្ឋអាមេរិក​ មាន​ព័ត៌មានលម្អិត​ពី​សេតវិមាន ហើយ លោក​ ម៉ែន​ គឹម​សេង​ សូម​ជូន​សេចក្តី​ប្រែស​ម្រួល ដូចតទៅ​។​

​នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ លោក​ Lawrence Summers ​និយាយថា​មាន​សញ្ញានានា​ថា​សេដ្ឋកិច្ច សហរដ្ឋ អាមេរិក​កំពុង​ប្រសើរ​ឡើង​។​ លោក​និយាយថា​ស្ថិតិ​សេដ្ឋកិច្ច​មានលក្ខណៈ​ចម្រុះ​ ដោយ​ធ្វើការ​កត់សម្គាល់ថា​កាលពីមុននេះ មិនយូប៉ុន្មាន​ ស្ថិតិ​សេដ្ឋកិច្ច​បានចង្អុល​ចុះក្រោម​។

​“យើងបានឃើញ​ស្ថិតិ​ចម្រុះ​ខ្លះ​ថែម​ទៀត​បន្ទាប់​ពី​រយៈពេលមួយ​ នៅ​ពេលដែល មិនទាន់​ឃើញមាន​ស្ថិតិ​វិជ្ជមាន​។​ ប៉ុន្តែ​វាគឺជា​ផ្លូវដ៏វែង​ឆ្ងាយ​មួយ​ ហើយវា​នឹង​ត្រូវការពេលវេលា"។​

ក្នុងអំឡុងពេល​បង្ហាញមុខតាមកម្មវិធីជួបជាមួយ​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍​ NBC ​លោក​ Summers ​បានការពារ​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ក្នុងការ​ជួយ​វិស័យ​ហិរញ្ញវត្ថុ​។​ លោក​បាន​ផ្តោត​ការយកចិត្តទុកដាក់លើការ​កែទម្រង់។

​"លោក​ប្រធានាធិបតី​បាន​ជំរុញយ៉ាងខ្លាំង​ឱ្យមាន​កម្មវិធី​ច្បាប់​ដ៏ខ្លាំងក្លា​មួយ​ដែល​នឹង​កែតម្រូវ​កំហុសឆ្គង​ទាំងឡាយ​ដែលបាន​ធ្វើ​កាល​ពីលើក​មុន​ៗ”។​

​ចំណែក​លោក​ប្រធានាធិបតីវិញ​ លោក​បាន​ប្រាប់​ក្រុមអ្នក​សារ​ព័ត៌មាន​ដែល​មក​យក​ព័ត៌មាន​នៅ​ឯ​កិច្ចប្រជុំកំពូល​របស់​ទ្វីប​អាមេរិក​នៅក្នុង​ប្រជុំកោះ​ Trinidad ​និង​Tobago​ ថា​មាន​ការកម្រិត​ចំពោះ​អ្វី​ដែល​រដ្ឋាភិ​បាល​អាចធ្វើបាន​ហើយ​នឹង​ត្រូវ​ធ្វើ​ដើម្បី​សង្គ្រោះ​វិស័យ​ហិរញ្ញវត្ថុ​។​

​“​ខ្ញុំនឹង​មិន​ចេះតែដាក់​ប្រាក់​របស់​អ្នក​បង់​ពន្ធ​ដាចូលទៅក្នុង​រន្ធ​ខ្មៅ​មួយ​ ដែល​អ្នក​នឹង​មើលមិន​ឃើញ​លទ្ធផល​ឬក៏​ យុទ្ធសាស្រ្ត​ចាកចេញ​ខ្លះ​ទេ ហេតុ​ដូច្នេះ​អ្នកបង់​ពន្ធនៅទីបំផុត​នឹង​បាន​ធូស្រាល​រួចផុត​ពី​បន្ទុក​ដ៏ធ្ងន់​ទាំង​នេះ”។​

ការខឹងសម្បា​អំពី​ចំនួន​ប្រាក់​របស់​អ្នក​បង់​ពន្ធ​ត្រូវ​បាន​សន្យាយក​មក​ជួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​បាន​នាំឱ្យ​មាន​ការប្រឆាំង​តវ៉ា​ជាច្រើន​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍មុន​ ដែល​ជា​កាលបរិច្ឆេទ​ចុង​ក្រោយ​សម្រាប់​ពលរដ្ឋ​អាមេរិក​កាំង​ផ្ទៀងផ្ទាត់​បញ្ជី​បង់​ពន្ធដារបស់​គេ​សម្រាប់​ឆ្នាំ​២០០៨។​

លោក​អតីត​សមាជិក​ព្រឹទ្ធសភា Richard Armey ​អ្នកអភិរក្ស​លើផ្នែក​សារពើពន្ធ​ ដែលធ្លាប់​ធ្វើជា​មេដឹកនាំ​ក្រុម​សាធារណរដ្ឋ​នៅក្នុង​សភា​តំណាង​រាស្រ្ត​ បាន​គាំទ្រ​បាតុកម្ម​នៅក្នុងថ្ងៃ​បង់​ពន្ធ​។​

លោក​បាន​ប្រាប់​កម្មវិធី​ជួបជាមួយអ្នកសារព័ត៌មាន​ថា​ពលរដ្ឋអាមេរិក​កាំង​មានការព្រួយបារម្ភ​អំពី​តម្លៃរយៈពេល​វែង​នៃ​សំណើរ​សេដ្ឋកិច្ច​របស់រដ្ឋបាលលោកប្រធានាធិបតី​អូបាម៉ា​។​

​"ការពិត​អំពី​បញ្ហា​នេះគឺថា​មានការ​សង្ស័យ​ពិតប្រាកដ​លើលោក​ប្រធានា​ធិបតី”។​

លោក​ Armey ​និយាយថា​មានការព្រួយបារម្ភ​ដ៏ជ្រាលជ្រៅមួយ​ថា​ការ​កើន​ឡើង​នូវ​ពន្ធ​ដា​ដ៏ធំនឹង​ត្រូវការ​ជាចាំបាច់​សម្រាប់​បង់​ឱ្យ​ដល់​ការ​ពង្រីក​សេវាកម្ម​និង​កម្មវិធី​របស់​រដ្ឋាភិបាលដែល​គាំទ្រដោយលោក​ប្រធានាធិបតី៕

XS
SM
MD
LG